ខានស្អែក! អ្នកច្បារអំពៅទៅចាក់វ៉ាក់សាំងបាន តែត្រូវមានលិខិតអញ្ជើញសិន ទើបចាក់បាន
ខណ្ឌច្បារអំពៅគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌចំនួន៣ ដែលនឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងយុទ្ធនាការចាក់ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ ចាប់ពីថ្ងៃអង្គារ៍ ទី២៥ ឧសភា ២០២១ ខានស្អែកនេះ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
មន្ត្រីទទួលបន្ទុកកិច្ចការងារនេះ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅបានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា ដើម្បីបញ្ចៀសការកកកុញមានមនុស្សច្រើនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ ប្រជាពលរដ្ឋដែលត្រូវអញ្ជើញចាក់វ៉ាក់សាំងត្រូវមានលិខិតអញ្ជើញពីអាជ្ញាធរមូលដ្ឋាន ដូចជា មេភូមិជាដើម ទើបអាចទទួលការចាក់វ៉ាក់សាំងបាន ដោយភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ជាដើម។
ប្រភពបន្ថែមទៀតថា វ៉ាក់សាំងនឹងបញ្ជូនមកខណ្ឌជាបន្តបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ តែសូមរង់ចាំដំណឹងពីខាងភូមិ ឬ ទាក់ទងសួរនាំមេភូមិ ដើម្បីបានលិខិតអញ្ជើញ ទោះធ្លាប់បានចុះឈ្មោះកន្លងមក ក៏ដោយ។
សូមបញ្ជាក់ថា វ៉ាក់សាំង១លានដូសទៀត ទើបបញ្ជូនមកដល់កម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី ២៣ ឧសភា ២០២១។ ខណ្ឌច្បារអំពៅ និងខណ្ឌ២ទៀត នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី២៥ ឧសភា ដល់ ៧ មិថុនា ២០២១ (ដូសទី១) និងចាប់ថ្ងៃទី៨ មិថុនា ដល់ ២១ មិថុនា (ដូសទី២) នៅតាមទីតាំងនានា មានក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោម៖


