ឯកឧត្តម ជួប ប៉ារីស៍ ដឹកនាំក្រុមការងារចុះមូលដ្ឋាននាំយកទេយ្យទានប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា ក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ ដឹកនាំដោយ ឯកឧត្តម ជួប ប៉ារីស៍ អនុប្រធានក្រុមការងារតំណាង ឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ អមដំណើរដោយ លោកស្រី មាស ច័ន្ទធីតា អនុប្រធានក្រុមការងារ រួមជាមួយ ថ្នាក់ដឹកនាំ ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការបក្សស្រុក និងមូលដ្ឋានឃុំមៀន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកទេយ្យទាន និងទេយ្យវត្ថុដ៍ថ្លៃថ្លារបស់ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក មានសម្ភារៈ ទេយ្យទាន និង បញ្ច័យចំនួន ២០ម៉ឺនរៀន ប្រគេនព្រះសង្ឃ នៅវត្តបន្ទាយមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ និងក្រុមការងារ បានប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមវត្តចំនួន ៥ផ្សេងទៀតក្នុងឃុំមៀន សរុបថវិកា ចំនួន ១លានរៀល។
សូមបញ្ជាក់ថា ពិធីប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យនៅតាមវត្តមួយចំនួននៅក្នុងស្រុកអូររាំងឪនេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែក ក្នុងការជួយសម្រាលបន្ទុក នៃការចំណាយផ្សេងៗដល់វត្តអារាមមួយចំនួនក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ បន្ទាប់មកនៅក្នុងថ្ងៃដដែល ឯកឧត្តម ជួប ប៉ារីស៍ និងក្រុមការងារ បានអញ្ជើញប្រគល់ជូនគណៈកម្មាធិការបក្សមូលដ្ឋានឃុំមៀននូវសម្ភារៈនិងថវិកាមួយផ្សរងទៀត ដែលក្នុងនោះរួមមាន៖
- ធុងសម្រាម ចំនួន០២
- តុដាក់កុំព្យូទ័រ ចំនួន០១
- ម៉ាស ចំនួន១០ប្រអប់ ស្មើនឹង ៥០០ម៉ាស
- និងថវិកា ចំនួន ២០ម៉ឺនរៀល៕