មេធាវីម្នាក់បើករថយន្តថយមិនប្រយ័ត្នបានកិនក្មេងប្រុសម្នាក់អាយុជាង១ខួប បណ្តាលឲ្យស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុទេីបតែ១ខួប៣ខែ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ខណ:កំពុងឈរបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវីបើករថយន្តថយក្រោយមិនប្រយ័ត្នក៏ កិន កាលពីវេលាម៉ោង១៩ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកឡិចសុីស ៣៣០មួយគ្រឿងដោយមិនបញ្ជាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវី នៅការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្តថយក្រោយចេញពីការិយាល័យ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ខណ:កំពុងឈរបៅទឹកដោះគោនៅក្រោយរថយន្តបណ្តាលកិនចំកង់ខាងក្រោយពេញទំហឹង ភ្លាមនោះម្តាយក្មេងរងគ្រោះ ឃើញកូនស្តូកស្តឹងនៅក្នុងថ្លុកឈាម ក៏បានយកកូនដឹកតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់ត្រូវបានស្លាប់ពាក់កណ្តាលផ្លូវ រួចដឹកកូនយកមកកន្លែងស្នាក់វិញនៅ រួចអុចធូប ទៀន ដើម្បីជូនដំណើរកូនទៅកាន់សុកតិភព ហើយបានរាយការទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះដោយមានការព្រមព្រៀងគ្នា ដោយខាងភាគីរងគ្រោះបានទាសំណងចំនួន៤៥០០ដុល្លារ បន្ទាប់មកខាងភាគីបង្កបានប្រគល់លុយឲ្យគ្រប់ចំនួន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ដោយឡែកជនរងគ្រោះឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner