ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង ស្រុកចំនួន៨ របស់ខេត្ត ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២០នាក់នោះ រួមមាន នៅក្នុងស្រុកពាមរក៍ ចំនួន៨នាក់, នៅក្នុងស្រុកបាភ្នំ ចំនួន១នាក់, នៅក្នុងស្រុកព្រះស្តេច ចំនួន២នាក់, នៅក្នុងស្រុកពារាំង ចំនួន២នាក់, នៅក្នុងស្រុកស្វាយអន្ទរ ចំនួន២នាក់, នៅក្នុងស្រុកកញ្ជៀច ចំនួន១នាក់, ក្នុងស្រុកស៊ីធរកណ្តាល ចំនួន៣នាក់ និងក្រុងព្រៃវែង ចំនួន១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។