ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

អាជ្ញាធរខេត្តកំពង់ធំនៅថ្ងៃ២៣ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦នាក់ និងមានអ្នកជាសះស្បើយចំនួន៣នា អ្នកឆ្លងថ្មីទាំងនោះ មានម្នាក់នៅក្រុងស្ទឹងសែន, ស្រុកតាំងគោកចំនួន១៣នាក់, ស្រុកស្ទោងម្នាក់ និងស្រុកកំពង់ស្វាយម្នាក់។

រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនាងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅថ្ងៃ២៣ឧសភាឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ចំនួន៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្តទៀត។ គិតមកដល់ថ្ងៃទី២៣ឧសភាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនយន៥៧នាក់ នៅស្រល់១១៧នាក់កំពុងសម្រាកព្យាបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner