លោកជំទាវ ម៉ែន សំអូន បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល
លោកជំទាវ ម៉ែន សំអូន រួមជាមួយលោក និល ប៊ុនធឿន និងភរិយា លោក តូច វ៉ាន់រ៉ា តំណាងលោកថេង រឹទ្ធី និងលោក ស៊ឹម ហ៊ីម បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។
នៅក្នុងគ្រាដ៏លំបាក លោកជំទាវ ក៏បានគៀងគរសប្បុរសជនរួមគ្នានាំយកអំណោយមកជួយដល់រដ្ឋបាលស្រុកពញាឮនាពេលនេះ ដើម្បីជួយសម្រាលបន្ទុកគ្នា ក្នុងដំណាក់កាល កូវីដ ១៩ ។ លោកជំទាវក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។
លោកជំទាវបានសំណូមពរឲ្យអាជ្ញាធរស្រុកត្រូវបង្កើនការយកចិត្តទុក្ខដាក់អ្នកដែលនៅតំបន់ផ្សេង ដែលវិលត្រលប់មកចូលក្នុងមូលដ្ឋានស្រុករបស់ខ្លួនវិញ ដោយសហការជាមួយបុគ្គលិកសុខាភិបាល ជាពិសេស ត្រូវពង្រឹងនូវការធ្វើចត្តាឡីស័ក និងការប្រមូលសំណាកចំពោះទីតាំងនិងមនុស្ស ដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នេះ និងត្រូវចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ អំណោយរួមមាន អង្ករ ៣តោន មី ១០០ កេស ទឹកសុទ្ធ ៤០កេស និងថវិការ ២លានរៀន ។