ថៃគ្រោងរឹតបន្តឹងការត្រួតពិនិត្យព្រំដែនរបស់ប្រទេសខ្លួន បន្ទាប់ពីទើបរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីអាហ្វ្រិកខាងត្បូង (មានវីដេអូ)
ថៃ៖ ការត្រួតពិនិត្យព្រំដែនរបស់ថៃនឹងត្រូវរឹតបន្តឹង ក្រោយទើបរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មី ដែលគេស្គាល់ថា B1351 មានប្រភពដើមនៅអាហ្វ្រិកខាងត្បូងនៅក្នុងស្រុកចំនួន៣ករណី ដែលកើតចេញពីការឆ្លងព្រំដែនខុសច្បាប់ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរថៃនៅថ្ងៃអាទិត្យម្សិលមិញ ។
បើតាមអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ ករណីឆ្លងក្នុងស្រុកទីមួយនៃវីរុសបំប្លែងខ្លួនរបស់អាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅថ្ងៃទី៤ខែឧសភា លើបុរសជនជាតិថៃអាយុ៣២ឆ្នាំ បន្ទាប់ពីគាត់ និងក្រុមគ្រួសារចូលពីម៉ាឡេស៊ីមកលេងនៅប្រទេសថៃ តាមរយៈការឆ្លងព្រំដែនក្រៅផ្លូវការ ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃបានអះអាងថា ខ្លួននឹងបង្កើនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ត្រួតពិនិត្យ និងការឃ្លាំមើលបែបអេឡិចត្រូនិចនៅតាមព្រំដែនដីគោក និងបញ្ជាអោយក្រុមមន្ត្រីរឹតបន្តឹងអោយខ្លាំង លើការជួញដូរជនចំណាកស្រុកខុសច្បាប់ ៕ ប្រភព៖ Reuters


