យន្តហោះដឹកអ្នកដំណើរ១២៣នាក់ចុះចតភ្លាមៗ សង្ស័យមានគ្រាប់បែក
អត្ថបទដោយ៖
លន់ សារ៉ាត
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair អៀរឡង់បានចុះចតជាបន្ទាន់នៅព្រលានយន្តហោះអន្តរជាតិ Minsk រដ្ឋធានីប្រទេសបេឡារុសដោយសារមានគេរាយការណ៍ថាមានគ្រាប់បែកនៅលើយន្តហោះ ។
ប៉ុន្តែក្រោយពីត្រួតពិនិត្យរួច មិនបានរកឃើញមានឧបករណ៍បំផ្ទុះលើយន្តហោះនោះទេ បន្ទាប់មក យន្តហោះនេះបានហោះហើរជាថ្មីឡើងវិញ ព្រមនិងចុះចតនៅក្រុង Vilnius រដ្ឋធានីប្រទេសលីទុយអានី ដែលជាគោលដៅនៃការហោះហើរ ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ឧសភា ដោយយន្តហោះប៊ូអ៊ីង737-800នេះបានហោះចេញពីក្រុងអាថែន ប្រទេសក្រិច ទៅកាន់ក្រុងវីលនីញូស ដែលមានផ្ទុកអ្នកដំណើរ ១២៣ នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ