ទៀតហើយ​! ទាំង​ប្រធានាធិបតី ​និងនាយករដ្ឋមន្ត្រី​ត្រូវ​បាន​ពួក​យោធា​ចាប់ខ្លួន​

បន្ទាប់ពី​កើតមាន​ព្រឹត្តិការណ៍​រដ្ឋប្រហារយោធា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ប៉ុន្មានខែមកនេះនៃឆ្នាំ២០២១កន្លងមកនេះ ស្រាប់តែ​មាន​ករណី​ប្រធានាធិបតី​ប្រទេស​មួយ​ ​រួម​នឹង​នាយករដ្ឋមន្ត្រី​ផង​បាន​ពួក​យោធា​ចាប់ខ្លួន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​ចេញផ្សាយ​នៅទី​២​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​ថា​កងកម្លាំង​យោធា​នៃ​ប្រទេស​ម៉ា​លី​ ​បាន​ចាប់ខ្លួន​ប្រធានាធិបតី​ Bah Nadaw, ​នាយករដ្ឋមន្ត្រី Moctar Ouane​ ​និង​រដ្ឋមន្ត្រីការពារជាតិ​របស់​ប្រទេស​អាហ្វ្រិក​មួយ​នេះ គឺលោកSouleymane Doucoure​ ​កាលពី​ថ្ងៃចន្ទ​ ​បន្ទាប់ពី​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​បាន​ធ្វើឡើង​ ដោយពួកគេ​គឺ​ត្រូវ​បាន​ចាប់ខ្លួន​ទាំងអស់គ្នា​តែម្តង​ ​យកទៅ​ឃុំឃាំង​ជា​បណ្តោះអាសន្ន​ ​នៅ​ឯ​មូលដ្ឋាន​យោធា​ក្នុង​តំបន់​ K​at​​i ​ស្ថិតនៅ​ក្បែរ​រដ្ឋធានី​ B​am​a​ko។​

ប្រភពព័ត៌មានផ្ទៃក្នុងបាន​បញ្ជាក់​ថា​ ​ការ​ចាប់ខ្លួន​ប្រធានាធិបតី​, ​នាយករដ្ឋមន្ត្រី​ ​និង​រដ្ឋមន្ត្រីការពារជាតិ​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពី​មានការ​រុះរើ​ ​គណៈរដ្ឋមន្ត្រី​មួយ​ ​ហើយ​ក្នុង​នោះ​តំណែង​មន្ត្រី​យោធា​សំខាន់​ៗ​ពីរ​នាក់​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​រឹបអូស​អំណាច​ពី​ប្រធានាធិបតី​មុន​ ​ត្រូវ​បាន​ជំនួស​ដោយ​អ្នកថ្មី​វិញ​៕​

នាយករដ្ឋមន្ត្រី និងប្រធានាធិបតីម៉ាលី
ប្រធានាធិបតីម៉ាលី (ឈុតស)
លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner