​កូវីដ​៖​ ​ថៃ​ត្រៀម​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ចិន​ ​មួយ​ប្រភេទ​ទៀត

​រហូត​មកដល់ពេលនេះ​ ​ថៃ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួន​៤​ប្រភេទ​ហើយ​ ​គឺ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​, ​Sin​o​v​a​c, Jo​h​n​son​ & Jo​h​n​son​ ​និង​ ​Modern​a​ ​ប៉ុន្តែ​ថៃ​កំពុង​ត្រៀម​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​ទៀត​បន្ថែម​ពីលើ​វ៉ាក់សាំង​ ​Sin​o​v​a​c ​គឺ​ ​Sin​o​p​harm​។​

​វេជ្ជបណ្ឌិត​ ​P​a​i​s​an​ ​D​an​k​hum​ ​អគ្គលេខាធិការ​រដ្ឋបាល​អាហារ​និង​ថ្នាំពេទ្យ​ថៃ​ ​ហៅ​កាត់​ថា​ ​F​D​A​ ​បាន​អះអាង​កាលពី​ថ្ងៃចន្ទ​ ​ទី​២​៤​ ​ឧសភា​ ​២​០​២​១​ថា​ ​ឯកសារ​ចុងក្រោយ​នៃ​ការ​ចុះបញ្ជី​វ៉ាក់សាំង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅ​ហើយ​។​

​លោក​​ ​P​a​i​s​an​ ​D​an​k​hum ថា​ ​ក្រៅពី​ស៊ី​ណូ​ហ្វា​ម​ ​វ៉ាក់សាំង​រុស្ស៊ី S​put​n​i​k ​V​ ​ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថៃ​ផង​ដែរ​៕​


​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner