ស្តេចថៃឡាយព្រះហត្ថលេខាលើច្បាប់កម្ចី​ ជិត១៦ពាន់លានដុល្លារ ឆ្លើយតប​បញ្ហាកូវីដ

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃនេះថា ព្រះមហាក្សត្រថៃបានឡាយព្រះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឱ្យខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លាន បាត ស្មើនឹង១៦ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតប ចំពោះវិបត្តិជំងឺកូវីដ-១៩ នេះបើតាម​ Royal Gazette។

ការអនុម័តនេះធ្វើឡើង ខណៈដែលអាជ្ញាធរប្រទេសនេះ កំពុងព្យាយាមទប់ទល់នឹងការឆ្លងរលកទី៣នៃជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ ការអនុម័តនេះត្រូវបានគេមើលឃើញថា មានតិចជាងគម្រោងដែលគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីខែមុន មានដល់ទៅ៧០០ពាន់លានបាតឯណោះ៕

រូបភាពឯកសារ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner