ប្រជាពលរដ្ឋដែលធ្លាប់ទៅប្រើសេវានៅហាងអារ៉ូម៉ាប៊ីយូធី & ស្បា ក្នុងខណ្ឌទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទទួលសេវាកក់សក់ នៅហាងអារ៉ូម៉ាប៊ីយូធី & ស្បា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោកចាប់ពពីថ្ងៃទី១៦ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
