វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨០ករណីបន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃពុធនេះ
អត្ថបទដោយ៖
ឈឹម ទីណា
វៀតណាម៖ គិតព្រឹកថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មៗចំនួន៨០នាក់បន្ថែមទៀត ដែលនាំអោយចំនួនឆ្លងក្នុងរយៈពេលមួយខែមកនេះកើនឡើងដល់២ពាន់៨៧៣ករណី ។
អ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅខេត្តភាគខាងជើងចំនួនបី ក្នុងនោះរួមមាន Bac Giang, Bac Ninh, Hai Doung និងខេត្តភាគកណ្តាលមួយ គឺ Thanh Hoa ។ ខេត្តBac Giang ដែលជាតំបន់រោងចក្រឧស្សាហកម្មមានអ្នកឆ្លងច្រើនជាងគេ គឺ៥៥ករណី ។
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយខែនៃករណីឆ្លងនៅរលកថ្មី ដែលចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមកនេះ វៀតណាមបានរកឃើញករណីឆ្លងក្នុងស្រុកសរុប២ពាន់៨៧៣ករណីនៅក្នុងខេត្ត-ក្រុងចំនួន៣៣ ក្នុងនោះខេត្តBac Giang និងBac Ninh មានអ្នកឆ្លងខ្ពស់ជាងគេបំផុតជាមួយតួលេខ១ពាន់៤៥៤ករណី និង៥៥៦ករណី ៕ ប្រភព៖ VNExpress


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។