ប្រមុខការទូតអាមេរិកប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ហើយប្តេជ្ញាបើកស្ថានកុងស៊ុលនៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ

អាមេរិក៖ អំឡុងដំណើរទស្សននៅតំបន់មជ្ឈឹមបូព៌ា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ​អាន់​ថូ​នី ប្លីង​ខិន ​បានសន្យាស្ថាបនាទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងប៉ាឡេ​ស្ទីន​ឡើងវិញ តាមរយៈ​ការបើក​ស្ថាន​កុង​​ស៊ុល​មួយ​ឡើងវិញ​នៅទីក្រុង​ហ្សេ​រុយ​សា​ឡឹម ក៏ដូចជា​ផ្តល់​ជំនួយ​រាប់​លាន​ដុល្លារ​ ដើម្បី​ជួយ​តំបន់​ហ្គាំ​ហ្សា​ ស្ទ្រីប ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​ ។​

​ការប្រកាស​ខាងលើនេះ​ បានផ្តល់​សញ្ញា​អំពី​ការបញ្ចប់​គោលនយោបាយ​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតីអាមេរិកលោក ដូ​ណា​ល់ ត្រាំ ដែល​បាន​បិទ​ស្ថាន​បេសកកម្ម​ការទូតសម្រាប់​ប៉ាឡេ​ស្ទីន​នៅ​ឆ្នាំ​២០១៩ និង​កាត់បន្ថយ​​ជំនួយ​មក​អោយ​អាជ្ញាធរ​ប៉ាឡេ​ស្ទីន ​។​ បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ប៉ាឡេ​ស្ទីនលោក ម៉ា​មូត អាប់​បាស់​ នៅក្នុង​ទីក្រុង​រ៉ា​ម៉ា​ឡា ប្រមុខការទូតអាមេរិករូបនេះក៏បាន​អះអាង​ឡើងវិញ​អំពី​ការគាំទ្រ​សិទ្ធិ​របស់​អ៊ីស្រាអែល​ ក្នុង​ការការពារ​ខ្លួនទប់​ទល់​នឹង​ការវាយប្រហារ​ដោយ​​រ៉ុក្កែត របស់​ក្រុម​ហា​ម៉ាស់ ។ ​

តែ​លោក​ ប្លីងខិន ក៏​បាន​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការស្ថាបនា​ទំនាក់ទំនង​ជាមួយ​ប៉ាឡេ​ស្ទីន​ឡើងវិញ ជាមួយនឹង​​ទស្សនៈ​ដែលថា​ ប៉ាឡេ​ស្ទីន ​ក៏ដូចជា​អ៊ីស្រាអែល​សមនឹង​​ទទួលបាន​វិធានការ​សន្តិសុខ ឱកាស​សេរីភាព ​និង​សេចក្តីថ្លៃថ្នូរ​ដូចៗ​គ្នា ៕​ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner