​វៀតណាម​ថែម​ថ្ងៃ​បិទ​ខ្ទប់​ក្នុង​តំបន់​ឧស្សាហកម្ម​ភាគ​ខាងជើង​ ​ខណៈ​កំណត់​ត្រា​ឆ្លង​កូ​វី​ដ​ខ្ពស់

​វៀតណាម​ ​កាលពី​ថ្ងៃអង្គារ​ ​ទី​២​៥​ ​ឧសភា​ ​ម្សិលមិញ​ ​បាន​បន្ថែម​ពេលវេលា​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ភាគ​ខាងជើង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​ជំងឺ​ ​CO​V​I​D​-19 ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ ​ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ ​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​ជា​ចំនួន​កើន​ឡើង​ខ្ពស់​ទ្វេ​ដង​។​

​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​៤​៥​៧​នាក់​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​ដែល​ជា​កា​រហក់​ឡើង​ខ្ពស់​បំផុត​ ​ចាប់តាំង​ពី​មាន​ករណី​ឆ្លង​ចំនួន​ ​១​៩​០​នាក់​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​ឧសភា​ ​ដែល​ជា​ការ​ឆ្លង​រាលដាល​ជា​ក្រុម​នៅ​ក្នុង​រោងចក្រ​ចំនួន​២​ ​នៅ​ខេត្ត​ភាគ​ខាងជើង​។​

​សូម​បញ្ជាក់​ថា​ ​ខេត្ត​ B​a​c N​in​h​ ​ដែល​ជា​តំបន់​ផលិតកម្ម​នៃ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ផលិតផល​ ​Sam​sun​g​ ​បាន​ចាប់ផ្ដើម​អនុវត្តន៍​បម្រាម​គោចរ​ ​និង​រឹតត្បិត​ការធ្វើដំណើរ​ផ្សេងទៀត​ ​ចាប់ពី​ថ្ងៃអង្គារ​ម្សិលមិញ​តទៅ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner