រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៥ខ្នង ស្ថិតនៅក្នុងភូមិចំនួន០២ក្នុងភូមិសាស្ត្រឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងបន្ទាប់ពីរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19

អត្ថបទដោយ៖
Kien Sereyvuth

    នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៥ខ្នង ស្ថិតក្នុងភូមិសាស្ត្រឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយបានរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19និងបានបិទខ្ទប់ខ្នងផ្ទះចំនួន០៥ខ្នង ដែលពាក់ព័ន្ធអ្នកជម្ងឺ ម្នាក់ដែលជាស្ត្រីបុគ្គលិកកាស៊ីណូប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងពាក់ព័ន្ធជាមួយផ្ទះចំនួន០៥ខ្នង ស្ថិតក្នុងភូមិដើមដូង និង ភូមិកន្សៃបន្ទាយ ដែលមានទីតាំងស្ថិតក្នុងឃុំ ខាងលើនេះ។

       ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១០៨/២១សសរ. ចុះថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៥ខ្នង ស្ថិតនៅក្នុងភូមិដើមដូង និង ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងរហូតដល់មានការជូនដំណឹងជាថ្មី។

       ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner