ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការប្រើប្រាស់កម្មវិធី Microsoft office

ដីឥដ្ឋ៖ នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការប្រើប្រាស់កម្មវិធី Microsoft office (Word, Excel, & PowerPoint) ដែលវគ្គសិក្សានេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃគឺ ថ្ងៃទី២៦ – ២៨ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាដែលបានដាក់ចេញក្នុងឆ្នាំ២០២១នេះផង ព្រមទាំងដើម្បីផ្តល់នូវចំណេះដឹងបន្ថែមលើជំនាញកុំព្យូទ័រក្នុងការប្រើប្រាស់កម្មវិធី Microsoft office នេះផង។

គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ដែលជាថ្ងៃទី១នៃការចាប់ផ្តើមធ្វើបទបង្ហាញលើមុខវិជ្ជាMicrosoft Word ដែលបង្រៀនដោយលោកវរសេនីយ៍ឯក សេង សុខអាន ជាគ្រូនគរបាលជាតិនៃអាសនៈព័ត៌មានវិទ្យា ដែលមានសាស្ត្រាចារ្យ គ្រូនគរបាលជាតិ ចំនួន៤៤នាក់ ចូលរួមផងដែរ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner