បុរសម្នាក់បើកកង់បីឥណ្ឌាបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ខណៈប្រពន្ធ និងកូនយំអោបសពឪពុក រហូតសន្លប់បាត់បង់ស្មារតីបន្ទាប់ពីឪពុកបានជួបគ្រោះថ្នាក់ចរាចរណ៍បើកកង់បីឥណ្ឌាទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់នៅនិងកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ មហាវិថី វិមាន ឈ្នះ ឈ្នះ ចំណុចច្រកផែស្ងួតតេងឡាយថ្មីក្នុង សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ។

សពបុរសរងគ្រោះមានឈ្មោះ គឹម សុន អាយុ៤៨ឆ្នាំមុខរបរត់កង់បីឥណ្ឌាស្នាក់ជម្ពុវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IM 5598 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ក្បាលពណ៌ ខៀវពាក់ស្លាកលេខភ្នំពេញ3B 7425 ចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តកុងតឺន័រនិងកង់បីឥណ្ដាយកទៅរក្សាទុករងចាំដោយស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner