​វៀតណាម៖ ​វិនិយោគ​បរទេសផ្ទាល់​៥​ខែដំបូង​កើនឡើង មាន១​៤​ពាន់​លាន​ដុល្លារ​

​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេសនៅប្រទេសវៀតណាម​បាន​កើន​ឡើង​០​.​៨​ភាគរយ​ ​ក្នុង​ពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​១​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ក្រសួងផែនការ​និង​វិនិយោគ​វៀតណាម​ ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២​៧​ ​ឧសភា​ ​២​០​២​១​។​

ក្រសួង​ថា​ ​ការ​វិនិយោគ​បរទេស​ក្នុង​ពេល​៥​ខែ​ ​មកនេះ​ ​មាន​ចំនួន​១​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុងចំណោម​នេះ​ ​មាន​គម្រោង​ចុះបញ្ជី​ថ្មី​ចំនួន​៦​១​៣​គម្រោង​ ​មាន​ទំហំ​វិនិយោគ​៨​.​៨​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​សិង្ហបុរី​គឺជា​ប្រទេស​វិនិយោគ​បរទេស​ធំ​ជាងគេ​ ​មាន​ជាង​៣​៧​ភាគរយ​ ​ហើយ​ក្រៅពី​នេះ​ ​ក៏មាន​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​ចិន​ ​ជាដើម​។​

ប្រភព​បន្ថែម​ទៀត​ថា​ ​ការ​វិនិយោគ​ទាំងនោះ​មាននៅ​ខេត្ត​ក្រុង​ចំនួន​៥​៦​ ​ក្នុង​នោះ​ ​តំបន់​ភាគ​ខាងត្បូង​ចំនួន​៤​ មាន​ច្រើនជាង​គេ​ ​មាន​ដូចជា​ ​Long​ ​An​ ​និង​ ​Can​ ​T​h​o ​ជាដើម​ ដែល​បាន​ទាក់ទាញ​ការ​វិនិយោគ​ ៣​.​៣​៥​ពាន់​លាន​ដុល្លារ​ ​និង​ ​១​.​៣​២​ពាន់​លាន​ដុល្លារ​ ​ខណៈ​តំបន់​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ ​មាន​១​.​៣​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ក្រុង ​Bin​h​ ​D​uon​g​ ​១​.​១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

គួររម្លឹកថា ​កាលពី​ឆ្នាំ​២​០​២​០​ ​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​D​I​) ​នៅ​វៀតណាម​បាន​ធ្លាក់ចុះ​២​៥​ភាគរយ​ ​ដោយសារតែ​ការ​រា​ត្បា​ត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​មាន​សរុប​២​៨​.​៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕​ ប្រភពពីVNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner