អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥២ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៣៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៩លាន៦៣ម៉ឺន២ពាន់៥៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥២ម៉ឺន៥ពាន់១១៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥១លាន៣៣ម៉ឺន៧ពាន់៧២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៩ម៉ឺន៩ពាន់៦៨០នាក់ ស្លាប់ចំនួន៦០ម៉ឺន៧ពាន់៧២៦នាក់ និងជាសះស្បើយចំនួន២៧លាន៧០ម៉ឺន១ពាន់៨៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៥៤ម៉ឺន៧ពាន់៧០៥នាក់ ស្លាប់៣១ម៉ឺន៨ពាន់៨២១នាក់ និងជាសះស្បើយ២៤លាន៨៤ម៉ឺន៣២៦នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៣៤ម៉ឺន២ពាន់១៦២នាក់ ស្លាប់ចំនួន៤៥ម៉ឺន៦ពាន់៧៥៣នាក់ និងជាសះស្បើយ១៤លាន៧៨ម៉ឺន៦ពាន់២៩២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner