ប្រធាន ស.ស.យ.ក ខណ្ឌមានជ័យ នាំយកអំណោយផ្តល់ជូនសមាជិក សមាជិកា ចំនួន ១៤នាក់
ភ្នំពេញ ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនស្មគ្រ័ចិត្តទាំង៧សង្កាត់ ដែលបានចូលរួមចែកលិខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ លោកឡុង ង៉ែត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ ចែកជូនយុវជន១៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖
១). មីជាតិ ចំនួន ១កេស
២). ត្រីខ ចំនួន ១យួរ
៣). ទឹកសុទ្ធ ចំនួន ១កេស
៤). ភេជ្ជៈកូកាកូឡា ចំនួន ១កេស
៥). ស្ករគ្រាប់ ចំនួន ១ប្រអប់តូច
៦). ថវិកា ចំនួន ១០ម៉ឺនរៀល
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៍បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សាយ សំអាល់ និងសូមថ្លែងអំណរគុណចំពោះយុវជនយើងដែលបានលះបង់ពេលវេលា និងហ៊ានប្រឈមក្នុងការបំពេញការងារ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលះទេសះនេះឯកឧត្តមប្រធានទាំង២ តែងតែនៅជិតយុវជនជានិច្ចផ្តល់កម្លាំងចិត្ដដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក៍ដូចជាសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ១៩នៃសហគមន៍២០កុម្ភះ ៕ ដោយ / គ្រី សម្បត្តិ