មើលផ្កាព្រៃរីកស្រស់បំព្រងនាដើមរដូវវស្សា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់

រាជធានីភ្នំពេញ៖ នេះគឺជាផ្កាព្រៃកំពុងរីកយ៉ាងស្រស់ស្អាតនាដើមរដូវវស្សាដែលទើបឈានមកដល់។ ផ្កាព្រៃដ៏ស្រស់ស្អាតដែលជួយបង្កើនសម្រស់ដល់តំបន់ព្រៃភ្នំនិងក៏ជារបស់ទាក់ទាញភ្នែកដល់អ្នកទេសចរផងនេះត្រូវគេថតបាននៅតាមដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្រ្តនៃខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ០៤ អនក្រ.បក ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី និងមណ្ឌលគីរី នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។ ដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្រ្តនៃខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបទំហំ ២៥០.០០០ (ពីរសែនប្រាំម៉ឺន) ហិកតា ត្រូវបានបែងចែកជា ៤ តំបន់ដែលរួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner