នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO ព្រមានថា ជំងឺ Covid-19 នឹងមិនចប់ឡើយ ខណៈណាមនុស្ស៧០ភាគរយលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំង (មានវីដេអូ)
បរទេស៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះព្រមានថា វីរុសរាតត្បាតកូរ៉ូណានឹងមិនបញ្ចប់ឡើយ ខណៈណាមនុស្សយ៉ាងហោចណាស់ ៧០ ភាគរយនៅលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំង និងបានរិះគន់អឺរ៉ុប ចំពោះការយឺតយ៉ាវខ្លាំងក្នុងការចាក់ថ្នាំបង្ការរោគ ។
នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត ហាន គ្លូហ្គើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍មួយថា ជំងឺរាតត្បាតនឹងចប់នៅពេលណាដែលយើងមានអ្នកចាក់វ៉ាក់សាំងអប្បបរមា ៧០ ភាគរយ ហើយថា ការព្រួយបារម្ភធំបំផុតរបស់លោក គឺការកើនឡើងនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីៗ ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា មិត្តល្អបំផុតរបស់យើងគឺល្បឿន… ពេលវេលាកំពុងប្រឆាំងនឹងពួកយើង… ការដាក់ចេញវ៉ាក់សាំងនៅមានល្បឿនយឺតយ៉ាវណាស់… យើងត្រូវតែបង្កើនល្បឿន យើងត្រូវតែបង្កើនចំនួនវ៉ាក់សាំង ។
យោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន AFP បានអោយដឹងថា នៅក្នុងសហភាពអឺរ៉ុប មានប្រជាជន៣៦.៦ភាគរយដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់មួយដូស ហើយមានតែ១៦.៩ភាគរយប៉ុណ្ណោះ ដែលបានចាក់គ្រប់ដូសពេញលេញ ៕ ប្រភព៖ AFP

