១២/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “ប្រយុទ្ធនឹងខ្មាំងប្រយុទ្ធនឹងឧបសគ្គដោយអង់អាច ហើយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងជូនប្រជាជន កម្មករ កសិករ ជូនបក្ស ជូនបដិវត្ដន៍ ដោយឥតលក្ខខណ្ឌក្នុងគ្រប់កាលៈទេសៈ”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនរាប់លាននាក់បានជួបនូវទុក្ខគ្រាំគ្រា ព្រាត់ប្រាសគ្រួសារសែនវេទនា ដ្បិតត្រាច់តាមមាគ៌ានៃជនបដិវត្ដឥតគោលការណ៍។ នៅក្នុងរបបដ៏ខ្មៅងងឹតនេះ ប្រជាជនពុំដែលបានស្គាល់នូវសេចក្ដីសុខ ការគាំពារនូវសុខុមាលភាពអ្វីនោះឡើយ បញ្ច្រាសមកវិញ អ្វីដែលរបបនេះបានបន្សល់ទុកឱ្យកម្ពុជាគឺវិនាសកម្ម និងភាពអន់ថយអាចប្រៀបបានដល់ចំណុចសូន្យនៃប្រវត្ដិសាស្រ្ដរបស់ព្រះរាជាណាចក្រ។#សីលធម៌១២ប្រការ
Facebook Page: Black-Crow Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner