ដែកស្ពានបេឡេនៅភូមិតាត្រៃឃុំគោកកឋិនត្រូវបានដឹកមកដល់វិញ បន្ទាប់ពីដឹកចេញមួយរយៈ

បន្ទាយមានជ័យ៖ ដែកស្ពានបេឡេដែលជាអំណោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ នៅអូរតាសៀវនាភូមិតាត្រៃឃុំគោកកឋិនស្រុកថ្មពួកខេត្តបន្ទាយមានជ័យត្រូវបានរថយន្តកងវិស្វកម្ម ក្រសួងការពារជាតិដឹកមកដល់ទីតាំងដើមត្រង់ស្ពានវិញហើយកាលពីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ ។

លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ ថា៖ រថយន្តបន្ទុកនៃកងវិស្វកម្មកងទ័ពបានដឹកដែកស្គានបេឡេចាស់ៗដែលរើចេញពីត្រង់ស្ពានតាត្រៃនោះ ហើយដឹកមកដល់វិញហើយ កាលពីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១។  ប៉ុន្តែ ដោយសារពេលយប់ អ្នកដឹកមកនោះមិនបានហៅអ្នកណាទៅរាប់ផ្ទៀងផ្ទាត់ឡើយ ។

ចំណែកលោកប្រាក់ សារ៉ាក់ ប្រធានក្រុមការងារសាងសង់របស់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានអោយក្រុមការងារលោក រួមនឹងលោកលី នងឈី  មេឃុំគោកកឋិន ក៏បានទៅពិនិត្យដែកស្ពានបេឡេនោះដែរ ។ក្នុងនោះ បានរាប់ឃើញ មាន ១/ បង្កាន់ដៃ(ប៉ាណូ) ចំនួន១៦ផ្ទាំង  ។២/ រនូតក្រោម១៤ រនូត និង៣/ កម្រាលចំនួន១៦ផ្ទាំង/បន្ទះ ។ នៅរក្សាទុកឯផ្ទះពលរដ្ឋក្នុងភូមិតាត្រៃចំនួន២ផ្ទាំងទៀត ។និង៤/ អ័ក្ស និងគ្រឿងខ្ចៅខ្យង ឯទៀតពុំឃើញមានទេ ។

សូមបញ្ជាក់ដែរថា ដែកស្ពានបេឡេត្រង់អូរតាសៀវដែលស្ថាបនាកាលពីជាង៣ឆ្នាំនេះត្រូវបានរើចេញ ដោយសារក្រសួងអភិវឌ្ឍន៍ជនបទបានទទួលគម្រោងស្ថាបនាស្ពានបេតុងថ្មីឆ្លើយតបគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តបន្ទាយមាជ័យឆ្នាំ២០២០ ។

ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថបនាស្ពានបេតុងថ្មីប្រវែង២៤ម៉ែត្រ ទទឹង៨ម៉ែត្រ ត្រង់កន្លែងស្ពានបេឡេ អំណោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវម៉ៅ ម៉ាល័យនោះ ។ 

ស្ពាននេះ បានប្រើប្រភពថវិកា គឺរាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយកងវិស្វកម្ម១៨០ ស្ពាន ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។គឺសាងសង់ស្ពាននេះ លើផ្លូវលំពីភូមិជន្លាសដៃ តាសៀវ តាត្រៃឃុំគោកកឋិនស្រុកថ្មពួក ភ្ជាប់ទៅភូមិថ្មគោលឃុំផ្គាំស្រុកស្វាយខេកប្រវែង៧,៤០០ម៉ែត្រផងដែរ នាឆ្នាំ២០២១ នេះ ។

អាជ្ញាធរឃុំ ភូមិនិងពលរដ្ឋនៅឃុំទាំង២ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដែលបានស្ថាបនាស្ពាន ថ្នល់ ស្ពានឆ្លើយតបចំសំណូមពរចង់បាននេះ ៕ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner