រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៨នាក់ នៅខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្ត សៀមរាប បានជម្រាបជូន សាធារណជន ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថាបាន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៨នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាល ជំងឺ កូ វីដ -១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជា សះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តត្រឡប់ទៅលំនៅ ឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦១នាក់ ស្លាប់២នាក់ និង៥៤នាក់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner