កូ​វី​ដ​​៖​ ​ឆ្លង​និង​ស្លាប់​ប្រចាំថ្ងៃ​ ក្នុងប្លុកអា​ស៊ានធ្លាក់ចុះ​ហើយ​

ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​តំបន់​អា​ស៊ាន​បាន​កើន​ដល់​ជាង​៤​លាន​នាក់​ហើយ​ ​ក្នុង​នោះ​ ​២​៥​៦​០​៣​ករណី​ថ្មីទៀត​ត្រូវ​បាន​រក​ឃើញ​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ឧសភា​ ​ម្សិលមិញ​ ​ប៉ុន្តែ​ទាប​ជាង​កាលពី​ថ្ងៃសៅរ៍​ ​ដែល​មាន​រហូតដល់​២​៨​៧​១​៦​ករណី​។​ ​ចំនួន​មនុស្ស​ស្លាប់​ក៏​ធ្លាក់ចុះ​ដែរ​ ​ក្នុង​នោះ​ ​កាលពី​ថ្ងៃអាទិត្យ​មាន​៣​៩​០​នាក់​ ​ខណៈ​កាលពី​ថ្ងៃសៅរ៍​ ​មាន​៤​៥​៧​នាក់​។​

​គួរ​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​សហ​គម​អា​ស៊ាន​ទាំង​១​០​ ​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​នោះ​ ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​៤​លាន​៣​ពាន់​៧​៧​០​នាក់​ ​ស្លាប់​សរុប​ ​៧​៨​៥​១​៥​នាក់​ ​នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ឧសភា​។​

​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើនជាង​គេ​ ​គឺជា​ង​១​.​៨​លាន​នាក់​ ​រីឯ​ប្រទេស​ឆ្លង​តិច​ជាងគេ​គឺ​ព្រុយ​ណេ ​មាន​ត្រឹម​២​៤​១​នាក់​ ​ហើយ​ប្រទេស​ស្លាប់​ច្រើនជាង​គេ​គឺ​ឥណ្ឌូ​នេ​ស៊ី​មាន​ជាង​៥​ម៉ឺន​នាក់​ ​ហើយ​ស្លាប់​តិច​ជាងគេ​គឺ​ឡាវ​ ​និង​ព្រុយ​ណេ ​មាន​៣​នាក់​ដូចគ្នា​៕​ប្រភព​ពី​ ​T​h​e​ ​Nation​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner