​កូរ៉េ​ខាងជើង​បញ្ជា​ឱ្យ​សម្លាប់​សត្វ​ឆ្មា​ ​និង​ព្រាប​ទាំងអស់​ ​ទប់​ស្កា​ត់​ជំងឺរាតត្បាត​

ដោយសារតែ​ការ​ភ័យខ្លាច​ការ​រាលដាល​នៃ​ជំងឺរាតត្បាត​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បញ្ជា​ឱ្យ​សម្លាប់​សត្វ​ឆ្មា​ ​និង​សត្វ​ព្រាប​ទាំងអស់​នៅ​តាម​តំបន់​ព្រំដែន​។​ ​វិធានការ​ណ៍​ផ្សេងៗ​ត្រូវ​បាន​ណែនាំ​ដោយ​អាជ្ញាធរ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ ​ដែល​រួម​មានការ​បញ្ជា​ឱ្យ​សម្លាប់​សត្វ​ឆ្មា​ទាំងអស់​នៅតាមផ្លូវ​ ​និង​បាញ់សត្វ​ឆ្មា​ ​ឬ​បក្សី​ណា​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន​។​

​ជាមួយគ្នា​នេះ​ ​ក៏មាន​សេចក្តីរាយការណ៍​ថា​ ​គ្រួសារ​មួយ​មកពី​ស្រុក​ ​Song​h​u ​នៃ​ខេត្ត​ ​H​yes​an​ ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​សម្ងាត់​ដោយ​ពួកគេ​បាន​ចិញ្ចឹមសត្វ​ឆ្មារ​នៅក្នុងផ្ទះ​របស់​ពួកគេ​។​ ​ក្រុម​គ្រួសារ​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​០​ថ្ងៃ​នៅ​ក្នុង​ភាព​ដាក់​ដោយឡែក​ចំពោះ​ការ​ចិញ្ចឹម​ឆ្មា​ខុសច្បាប់​ ​យោង​តាម​បទបញ្ជា​។​

​តែ​ក្រុម​គ្រួសារ​នោះ​បាន​ប្រាប់​អាជ្ញាធរ​ថា​ឆ្មារ​ប​ស់​ពួកគេ​បាន​ងាប់​នៅពេលដែល​ក្រុម​មន្ត្រី​បាន​ចុះទៅ​ត្រួតពិនិត្យមើល​ថា​ ​តើ​ពួកគេ​កំពុង​ទុក​សត្វ​ចិញ្ចឹម​ ​ឬ​អត់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner