ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៣០ឧសភាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៤នាក់នោះ រួមមាន នៅក្នុងក្រុងព្រៃវែងចំនួន៦នាក់, ស្រុកព្រះស្ដេចចំនួន៣នាក់, ស្រុកស្វាយអន្ទរចមនួន២នាក់,ស្រុកមេសាងម្នាក់, ស្រុកពាមជរ៣នាក់, ស្រុកបាភ្នំ៤នាក់ស្រុកកញ្ច្រៀចម្នាក់,ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។

អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

គិតមកដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៨៦នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់២០៣នាក់កំពុងទទួលការព្យាបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner