ហូជីមិញ គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតនៅប្រទេសវៀតណាម 🇻🇳
អត្ថបទដោយ៖
AMS OneMinute
ថ្មីៗនេះ ហូជីមិញ កំពុងត្រៀមយកសំណាកប្រជាជនទាំង ១៣លាននាក់របស់ខ្លួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ខណៈដែលការរីករាលដាលក្នុងសហគមន៍បានកើនឡើងយ៉ាងគំហុក។ នេះបើតាមសារព័ត៌មាន SCMP នាព្រឹកថ្ងៃទី៣១ ឧសភា។
អភិបាលក្រុងហូជីមិញលោក Nguyen Thanh Phong ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី៣០ ឧសភាថា ក្នុងមួយថ្ងៃ ប្រជាជនយ៉ាងតិច ១០០.០០០នាក់ នឹងត្រូវធ្វើតេស្តយកសំណាក។
វៀតណាមទើបប្រកាសរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌា និងចក្រភពអង់គ្លេស និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សតាមខ្យល់អាកាស។

ប្រភព៖ SCMP