ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែដដែល

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថា រាល់ផ្សារទំនើបទាំងអស់នឹងត្រូវបិទទ្វារ ស្របពេលដែលវិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតអោយដំណើរការធម្មតាក្នុងកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ ។

រដ្ឋាភិបាលម៉ាឡេស៊ីក៏នឹងអនុញ្ញាតអោយក្រុមហ៊ុនក្រោមវិស័យឧស្សាហកម្មចំនួន១២បន្តប្រតិបត្តិការផងដែរ ដូចជារោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ឧបករណ៍វេជ្ជសាស្ត្រ វាយនភ័ណ្ឌ និងប្រេងឧស្ម័ន ។ វិស័យទាំងនេះ នឹងត្រូវបើកប្រតិបត្តិការតែ៦០ភាគរយ ។

ការប្រកាសនៅថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើឡើង បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ម៉ាឡេស៊ីនឹងត្រូវអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner