ប្រជាពលរដ្ឋចំនួន ១៦៤គ្រួសារដែលជួបការខ្វះខាតដោយសារជំងឺកូវី-១៩ មកពី ៣ឃុំ ក្នុងស្រុកបវេល បានទទូលអំណោយ សម្តេចក្រឡាហោម ស ខេង

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងឯកឧត្តម ព្រួញ រិទ្ធថា និងឯកឧត្តម សួ ប៉ុណ្ណារ៉ុង បាននាំយកអំណោយ សម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតកកនុងជីវភាព ពិសេសពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 សរុប១៦៤គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកបវេល ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះបានអញ្ជើញមកពីឃុំព្រៃខ្ពស់ចំនួន៤០គ្រួសារ ឃុំក្តុលតាហែនចំនួន៥០គ្រួសារ និងឃុំឃ្លាំងមាសចំនួន៧៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ និងទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner