ស្រុកជើងព្រៃ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២១ បន្ថែមទៀត ក្នុងថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុក ជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ២១ នាក់បន្ថេមទៀត នៅថ្ងៃទី៣០ ម្សិលមិញនេះ ។
គួរបញ្ជាក់ថា៖ ខេត្តកំពង់ចាម ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៤២ នាក់ ក្នុងនោះស្រុក កងមាស ០១នាក់ ស្រុកស្រីសន្ទរ០១នាក់ ស្រុកបាធាយ០២នាក់ ស្រុកកំពង់សៀម ០៤នាក់ ស្រុកព្រៃឈរ ១០នាក់ ស្រុកជើងព្រៃ ២១នាក់ មកពីខេត្តកំពង់ធំចំនួន ០៣នាក់ និងករណីជាសៈស្បើយចំនួន ២៧នាក់ ៕
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។




