P S G ចង់អោយលោក Pochettino បន្តដឹកនាំ ខណៈ Spur ចង់យកទៅវិញ
អត្ថបទដោយ៖
ចាន់ វិចិត្រ

តាមរយៈការចេញផ្សាយដោយគេហទំព័រ BBC នៅថ្ងៃចន្ទនេះថា ក្រោយបិទរដូវកាល ២០២០-២០២១ ក្លិបលេងនៅឌ Premier League, គឺTottenham Hotspur ចង់បានលោក Mauricio Pochettino ត្រឡប់ទៅវិញ ដោយអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនខាងលើ មានទំនាក់ទំនងជិតស្និតជាមួយប្រធានក្លិប លោក Daniel Levy ស្របពេលកៅអីគ្រូបង្គោលនៅទំនេរនៅឡើយ ។

ដំណឺងនេះត្រូវបាន Paris Saint-Germain បដិសេធមិនឲ្យលោក Pochettino ត្រឡប់ទៅ spur ឡើយ ។
បុរសវ័យ ៤៩ឆ្នាំរូបនេះ ធ្លាប់ចំណាយពេល ៥ឆ្នាំ ដឹកនាំ Spurs មិនបានឈ្នះពានណាមួយឡើយ តែបានរងជើងឯក UEFA Champions League បានម្តងកាលឆ្នាំ២០១៩ មុនពេលលាឈប់នៅដើមរដូវកាលបន្ទាប់ ។

គួរបញ្ជាក់ថា Pochettino ក៏ត្រូវបានតែងតាំងឲ្យដឹកនាំ ក្លិបអ្នកមានបារាំង PSG ក្រោយបញ្ចប់តំណែងលោក Thomas Tuchel តែប៉ុន្មានថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។