អភិបាលរងខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តី ដែលទើបទទួល មុខ តំណែងថ្មី ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនពលរដ្ឋឲ្យ បានល្អប្រសើរ

អត្ថបទដោយ៖
ជា សេឌី

 ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំដល់អភិបាលរងស្រុក និងមន្រ្តី ដែលទើបទទួលមុខដំណែងថ្មី ត្រូវខិតខំយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ។ ការថ្លែងរបស់លោកអភិបាលរងខេត្ត ពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងស្រុក នាយករដ្ឋបាល និងប្រធាន អនុប្រធាន ការិយាល័យចំណុះនៃរដ្ឋបាលសាលាស្រុកពេជ្រាដា ដែលប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលស្រុកពេជ្រាដា ដែលបានយកចិត្តទុកដាក់គ្រប់គ្រង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក ដោយយកចិត្តទុកដាក់គិតគូរ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទទឹមនឹងនេះដែរ អភិបាលរងខេត្ត បានណែនាំដល់មន្ត្រីដែលទើបតែងតាំងមុខតំណែងថ្មី ត្រូវចូលរួមសហការជាមួយក្រុមប្រឹក្សា ក៏ដូចជាមន្ត្រីរាជការ និងអាជ្ញាធរដែនដី ក្នុងការអនុវត្តនូវការងាររួមមានះ ទី១, ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ដើម្បីផ្ដល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ទី២, បន្តខិតខំលើកកម្ពស់ការការរក្សាសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង ៧ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវខិតខំលើកកម្ពស់សមត្ថភាពជំនាញក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ លោក ញ៉ន សិទ្ធ បានជំរុញដល់មន្រ្តីរាជការ និងសមត្ថកិច្ច ត្រូវខិតខំរួមគ្នាក្នុងការការពារទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ និងបទល្មើសផ្សេងៗទៀត។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកពេជ្រាដា ដោយលោក ខាំ ផងជា នាយករដ្ឋសាលាស្រុកពេជ្រាដា តែងតាំងមុខតំណែងថ្មី ជាអភិបាលរងស្រុកពេជ្រាដា លោក អៀម ប៊ុនលី ប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទសាលាស្រុកពេជ្រាដា តែងតាំងមុខតំណែងថ្មី ជានាយករដ្ឋបាលសាលាស្រុកពេជ្រាដា៕ ពលៈ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner