រដ្ឋបាលខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ នូវខ្នងផ្ទះចំនួន០៥ខ្នង ដែលស្ថិតក្នុងភូមិចំនួន០៥ និងក្នុងឃុំចំនួន០៤ របស់ស្រុកថ្មគោល ត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន
អត្ថបទដោយ៖
Kien Sereyvuth
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចធ្វើការបីទខ្ទប់ទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ជាបណ្តោះ ចំនួន០៥ខ្នង ដែលស្ថិតនៅចំណុចភូមិចំនួន០៥ក្នុងភូមិសាស្ត្រនៃឃុំចំនួន០៤ ក្នុងនោះរួមមាន៖ឃុំតាម៉ឺន ចំនួន០២ភូមិ ០២ខ្នងផ្ទះ, ឃុំជ្រៃចំនួន០១ខ្នងផ្ទះ,ឃុំតាពូង ០១ខ្នងផ្ទះ និង ឃុំអូរតាគី ០១ខ្នងផ្ទះ របស់ ស្រុកថ្មគោល ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន នៅថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១នេះ។
ការបិទខ្ទប់នេះគឺធ្វើឡើងយោងសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ១១៣/២១សសរ. ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់នូវខ្នងផ្ទះ ចំនួន០៥ខ្នង ខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី។ដូចមានចែងក្នុងខ្លឹមសាររួមនៃសេចក្តីសម្រេចដែលជូនភ្ជាប់មកជាមួយខាងក្រោមនេះ៖


