ផ្ទុះអាបម្លែងថ្មីឥណ្ឌាផង អង់គ្លេសផង វៀតណាមយកសំណាកទ្រង់ទ្រាយដ៏ធំ ១ថ្ងៃ១០ម៉ឺននាក់

ប្រទេសវៀតណាមបានប្រកាសនៅថ្ងៃនេះថា នឹងធ្វើការធ្វើតេស្តទៅលើ ពលរដ្ឋរបស់ខ្លួនទ្រង់ទ្រាយដ៏ធំ ជាពិសេស នៅហូជីមិញ ដោយនឹងយកសំណាក ១០ម៉ឺននាក់ ក្នុង១ថ្ងៃ ដើម្បីធ្វើឲ្យប្រាកដអំពី បញ្ហាវិរុសកូវីដពូជក្លាយថ្មី មានទាំងពីឥណ្ឌានិងអង់គ្លេស ជាពិសេស ផ្ទុះក្នុងវិហារយ៉េស៊ូ នៅហូជីមិញ ថ្មីៗនេះ។

មុននេះ ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេស ដែលអាចគ្រប់គ្រងទៅលើ ស្ថានភាពកូវីដបានល្អជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពហាក់ដូចជាកាន់ តែអាក្រក់ឡើងដោយក្នុងនោះ កាលពីចុងសប្តាហ៍ទៅនេះ អជ្ញាធរបានព្រមានអំពីវិរុសកូវីដពូជក្លាយថ្មី មួយទៀតដែលមានភាពកាចសាហាវ ខ្លាំងជាងមុនត្រូវបានរកឃើញមាន វត្តមាននៅក្នុងប្រទេសរបស់ខ្លួន។

គិតត្រឹមព្រឹកថ្ងៃទី៣១ ឧសភា វៀតណាមមានអ្នកឆ្លងនៅទូទាំងប្រទេស កើនឡើងទៅដល់ ៧០០០នាក់ អ្នកដែលបានបាត់បង់ជីវិត មាន៤៧នាក់ ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner