អភិបាលខេត្តកំពតអំពាវនាវដល់អ្នកសារព័ត៍មានកំទាន់ចេញផ្សាយលឿនពេកពិសេសអំពីបញ្ហាជំងឺកូវីដ១៩

ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានសុំអំពាវនាវ ដល់ អ្នកសារព័ត៌មានថា កុំទាន់ចេញផ្សាយលឿនពេក ក្នុងការផ្សាយព័ត៌មានពិសេស អំពីបញ្ហាជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពតនេះ។ ឯកឧត្តម បាន បន្ថែមថា ការចេញផ្សាយលឿនបែបនេះ វាគឺជាព័ត៌មានមិនពិត ដូច្នេះយើងរង់ចាំរបាយការណ៍ មកពីក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពតជាមុនសិន ចាំយកទៅចុះផ្សាយ ព្រោះការផ្សាយត្រូវធ្វើយ៉ាងណា អោយបានល្អប្រសើរ ត្រិមត្រូវទាំងខ្លឹមសាអទ្ថបទ និងរូបភាព  បែបនេះហើយដែលហៅថា ព័ត៌មានពិតត្រិមត្រូវ ល្អប្រសើ មិនមានគ្រាន់តែលឿន នោះទេ ព្រោះអីបណ្ដាញ សារពត៌មាន មួយចំនួន បានចុះផ្សាយខុសពីការពិត ដូច្នេះរដ្ឋបាលខេត្តមិនអាច ទទួលយកបានឡើយ។

ការលើកឡើងបែបនេះ ក្នុងពិធី ចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ​ ងាយ​រងគ្រោះ​និង​ រង​ផលប៉ះពាល់​ ដោយ សារ​ជំងឺ​កូវី​១៩ ចចំនួន ១២២គ្រួសារ​ មក​ពី​ឃុំ​ចំចំនួន១០ ក្នុងស្រុក បន្ទាយមាស ខេត្តកំពតនៅ​ព្រឹក​ថ្ងៃទី៣១ ខែ​ ឧសភា​ ឆ្នាំ​២០២១​។

ឯកឧត្តម​ ជាវ តា​យ បាន​នាំមកជាមួយនិងការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពី​សំណាក់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា សម្ដេច​ កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ ប្រប្រជាពលរដ្ឋ ដែលជានិច្ចកាល តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់ ពី​សុខទុក្ខ​លំបាក​និង​ ជីវភាព​ខ្វះខាត​ របស់​ ប្រជាពលរដ្ឋ​គ្រប់​ទទីកន្លែង ពិសេស​ក្នុង​ដំណាក់កាល​នៃ​ស្ថានភាព​វិបត្តិកូ​វីដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល​ និង​បាន​ជំរុញ​ ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​ កាកបាទក្រហម​រាជធានី ខេត្ត ក្រុង ស្រុក បញ្ចេញ​នាំ​ស្បៀងអាហារ​ គ្រឿងឧបភោគ​ បរិភោគ​សម្ភារៈ​និង​ថវិកា ដើម្បី​ជួយដល់​ គ្រួសារ​ប្រជាពលរដ្ឋ​ ងាយ​រងគ្រោះ​ នឹងរង​ផលប៉ះពាល់​ ដោយ​ជំងឺ​កូវី​ដ​១៩ មិន​រើសអើង និង​ មិន​ទុក​ចចោលឲ្យ​ ប្រជាពលរដ្ឋ​ណា​ម្នាក់ស្លាប់​ ដោយ​អអត់ អាហារនោះឡើយ​។​

​ឯកឧត្តម ជាវ តា​យ ប្រធាន គណៈកម្មការសាខា កាកបាទ ក្រហមកម្ពុជា ខេត្តកំពតក៏​បាបានផ្ដាំផ្ញើ​ ដល់​ ប្រជាពលរដ្ឋ​ ត្រូវ​រក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ ការអនុវត្ត​វិធានការ​អនាម័យ​ល្អ ពិសេស​ វិធានការ​ សុខាភិ បាល៣​កុំ ៣​ការពារ ដើម្បី​ រួម​គ្នា​បង្ការ​ទប់ស្កាត់​ ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ឆ្លង​ចូល​ ដល់​ ក្រុមគ្រួសារ សហគមន៍ និង​ ប្រទេស ជាតិ​យើង​។​

ឯកឧត្តម​ ជាវ តា​យ​ ក៏​បាន​ផ្ដាំផ្ញើ​ប្រជាព លរដ្ឋ ត្រូវ​យកចិត្តទុកដាក់ បង្កបង្កើន​ផល​ចិញ្ចឹមសត្វ​ ដើម្បីផ្គត់ផ្គង់​ ជីវភាព​គ្រួ សារ​ អោយបាន​កកាន់ តែប្រសើរ​ ឡើង​ថែម​ទៀត និង​ ត្រូវ​ប្រុងប្រយ័ត្ន​ ការពារ​នូវ​គ្រោះ​ បាតុភូត​ធម្មជាតិ​ផ្សេងៗ​ ពិសេស​បាតុភូត​ផ្គរ​រន្ទះ​ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​មកដល់​។

អំណោយ​បាន​ ចែកជូន​ប្រជាពលរដ្ឋ​ ចំនួន១២២គ្រួសារ​ នាឱកាសនេះ ក្នុង​មួយ​គ្រួសារ​ ទទួលបានអង្ករ ២៥​គីឡូ​ ទឹក​សុទ្ធ ០១​កេស ទឹកត្រី និង​ត្រីខ រួម​និង​ថវិកា ២ម៉ឺនរៀល ទីព្រឹក្សាយុវជនកាកបាទក្រហមអ្នកស្ម័គចិត្តនគបាលកងរាជអវុធហត្ថ បញ្ជាការពារ សរុបចំនួន៤៥ម៉ឺនរៀល ផហដែរ៕ 

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner