រថយន្តដឹកប្រេងឥន្ទនះធុនធំ បើកមិនប្រយ័ត្នជ្រុលធ្លាក់ទឹកប្រឡាយ

ភ្នំពេញ ៖ មានរថយន្តដឹកប្រេងឥន្ទនះធុនធំមួយគ្រឿងបើកបរដោយបុរសម្នាក់រេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាតលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តដឹកប្រេងឥន្ទនះខាងលើ ពណ៌លាយទង់ទែង ពាក់ស្លាកលេខ ភ្នំពេញ 4A-4368 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះបើកដល់ចំណុចកើតហេតុខខាងលើ រថយន្តស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រលាយតែម្តងទៅ ដោយមិនបានបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃណាម្នាក់ឡើយ ។

ចំពោះករណីគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះ គេនៅពុំទាន់ដឹងថា កកើតឡើងដោយសារតែរថយន្តខាងលើជួបនឹងឧបសគ្គអ្វី ឬការជាការធ្វេសប្រហែសរបស់តៃកុងរថយន្តដោយកត្តាណាមួយនោះឡើយ ព្រោះក្រោយកើតហេតុហើយនោះ បុរសជាអ្នកបើកបរបានរត់គេចចេពីកន្លែងកើតហេតុបាត់ស្រមោលសូន្យ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រលាយដោយខ្លួនឯង មិនបានបណ្តាលឲ្យខូចខាតដល់ទ្រព្បសម្បត្តិសាធារណៈ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នោះហើយសម្រេចទុករថយន្តនៅក្នុងប្រលាយនោះចោលជាបណ្តោះសិន រងចាំម្ចាស់មកទទួលយកវិញដោយខ្លួនឯង៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner