សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ការថែទំា និងវិនិយោគលើកុមារនាថ្ងៃនេះ ដើម្បីអនាគតប្រទេសជាតិនាពេលខាងមុខ
នៅក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនានេះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា បានលើកឡើងថា ការយកចិត្តទុកដាក់ វិនិយោគលើកុមារថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិនាពេលខាងមុខ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញនិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទំាងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆំាងរាល់អំពើហិង្សានិងការរំលោភបំពានគ្រប់រូបភាពលើកុមារ។
នៅក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះ តាមរយៈ Facebook ផ្លូវរបស់សម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារ និងអ្នកពាក់ព័ន្ធទំាងអស់យកចិត្តទុកដាក់ មើលថែទំាកុមារឲ្យខ្លំាងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទំាងផ្លូវកាយនិងផ្លូវចិត្ត ផងដែរ៕
