ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនគ្រួសារក្រីក្រលំបាកខ្លាំង ចំនួន ១៥០គ្រួសារ នៅក្នុងស្រុកសង្កែ

អត្ថបទដោយ៖
Kien Sereyvuth

    ប្រជាពលរដ្ឋក្រីក្រដែលកំពុងប្រឈមការខ្វះខាតនិងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែវិបត្តិកូវីដ-19កន្លងមក ចំនួន១៥០គ្រួសារដែលរស់នៅក្នុងឃុំចំនួន៣ក្នុងស្រុកសង្កែ រួមមាន៖ ឃុំអូរដំបង១, ឃុំអូរដំបង២និងឃុំវត្តតាមឹមដោយឃុំនីមួយៗមានប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ត្រូវបានទទួលអំណោយស្បៀង របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈក្រុមការងារយុវជននិងអាជ្ញាធរនៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីជាការចែករំលែកក្នុងគ្រាដែលបងប្អូនទាំងនោះកំពុងតែជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង។

       តាមរយៈសកម្មភាពមនុស្សធម៌ជួយដល់ក្រុមគ្រួសារក្រីក្រទាំង ១៥០គ្រួសារនៅទីនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋប្រកបការងារកសិកម្មដាំដុះស្រែចម្ការ ត្រូវយកចិត្តទុកដាក់ត្រៀមបម្រុងក្នុងការភ្ជួររាស់ដាំដុះដំណាំស្រូវឲ្យបានទាន់ពេលវេលាដោយសារតែពេលនេះរដូវវស្សាបានចូលមកដល់ហើយបងប្អូនអាចធ្វើការភ្ជួយរាស់ដាំដុះដំណាំស្រូវនិងចម្ការបងប្អូនតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សំណូមពរនិងបានក្រើនរំលឹកដល់ប្រជាកសិករទាំងអស់ ត្រូវចេះជ្រើសរើសជូជដាំដុះក្នុងការដាំដុះដំណាំស្រូវឲ្យឆ្លើយតបនិងពេលវេលារដូវកាល និងពិនិត្យលទ្ធភាពទឹកសំរាប់ផ្តល់ការស្រោចស្រពនៅពេលជួបឧបសគ្គខ្វះប្រភពទឹកសង្គ្រោះ និងក្នុងកាលៈទេសៈទឹកភ្លៀងផ្តល់មិនគ្រប់គ្រាន់ តាមតម្រូវការចង់បានរបស់ខ្លួន។ តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានវាយតម្លៃអំពីសមិទ្ធផលនិងវឌ្ឍនភាពនិងការប្រែប្រួលពគកម្រិតជីវភាពប្រជាជននៅក្នុងមូលដ្ឋានបាននិងកំពុងតែប្រសើរឡើងផងដែរ តាមរយៈពីការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមដូចជាប្រព័ន្ធធារាសាស្ត្រទំនប់កង្ហត ការស្តារប្រឡាយនិងជីកស្រះ ការផ្តល់អណ្តូងទឹកស្អាត និងប្រព័ន្ធផ្លូវគមនាគមន៍ទាំងផ្លូវដីក្រួសក្រហមនិងផ្លូវកៅស៊ូDBST ជាច្រើនខ្សែខ្វាត់ខ្វែងកន្លងមកពីឃុំមួយទៅឃុំមួយដើម្បីតភ្ជាប់ផ្លូវជាតិផងដែរ។

      នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងក្រើនរំលឹកដល់គ្រប់អាជ្ញាធរ នៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែបន្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់នូវក្នុងការទប់ស្កាត់នូវលំហូរចូលរបស់ប្រជាពលរដ្ឋដែលមកពីតំបន់ប្រឈមនានាពីប្រទេសជិតខាង មកពិមូលដ្ឋានដែលកំពុងប្រឈមនិងការឆ្លង ការចម្លងមេរោគកូវីដ-19កន្លងមក ពេលមកដល់មូលដ្ឋានត្រូវយកបងប្អូនទាំងនោះឲ្យធ្វើចត្តាឡីស័កដើម្បីត្រួតពិនិត្យសុខភាព ចៀសវាងការចម្លងទៅក្រុមគ្រួសារនិងអ្នកដទៃ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក៏ត្រូវចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងនិងចម្លងពីមេរោគកូវីដ-19ឲ្យបាន តាមរយៈការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការអនុវត្ត៣. ការពារ ៣. កុំ និង ២.ត្រូវចូលរួម។ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង សហគមន៍យើង ខេត្តយើងចៀសផុតពីជម្ងឺរាតត្បាតមួយនេះ។ក្នុងករណីសង្ស័យអ្នកដែលមកពីតំបន់ប្រឈមពីក្រៅប្រទេស និងកន្លែងដែលពាក់ព័ន្ធនិងតំបន់ប្រឈម ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខ្លួនជាបន្ទាន់។

      ឯកឧត្តម អភិបាលខេត្តបាត់ដំបង រួមនិងក្រុមការងារ ក៏បានប្រគេននូវទេយ្យទានទេយ្យវត្ថុ ដល់ព្រះសង្ឃនៅក្នុងវត្តកំណប់និងវត្តបោះបេង ក្នុង១វត្តៗ៖ អង្ករចំនួន១០០គ.ក្រ, មី៥កេស, ទឹកសុទ្ធ ៥កេស  សៀង០១យួរ និងបច្ច័យ៤០ម៉ឺនរៀល។ ដោយឡែកប្រជាពលរដ្ឋក្រីក្រក្រទាំង១៥០គ្រួសារក្នុង១គ្រួសារៗ អង្ករ២០គក្រ., មី១កេស, ទឹកត្រី -ទឺកស៊ីអ៊ីវ០១យួរ, សៀង៣ដប និង ទឹកសុទ្ធ ០១ កេសធំ ផងដែរ ។  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner