កីឡាករកូនគោលឆ្នើមរបស់កម្ពុជា១១រូបប្រជែងដណ្តើមតំណែងជាជម្រើសជាតិ

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករកូនគោលឆ្នើមកម្ពុជា១១រូបចូលរួមប្រកួតប្រជែងដណ្តើមកៅអីជាប់ជាជម្រើសជាតិ។ Vo កីឡាករជើងខ្លាំងផ្នែកកីឡាវាយកូនគោលចំនួន១១រូប នាព្រឹកថ្ងៃ ទី២៥ ខែ មិនា ឆ្នាំ០២០នេះ បានមកចូលរួមប្រកួតដណ្តើមកៅអីជាប់ជា កីឡាករកូនគោលរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ។

ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ការប្រកួតដែលសហព័ន្ធរៀបចំដើម្បីចម្រាញ់ជ្រើសរើសរកកីឡាករឆ្នើមជាប់ជាជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតនានា ក្នុងឆ្នាំ២០២០នេះ ហើយ ការប្រកួតដំណើររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៥ ដល់ ទី២៧ ខែ មិនា ដោយមានសមាសភាពកីឡាករចូលរួមចំនួន១១នាក់ធ្វើការប្រកួតប្រជែងចម្រាញ់យក៦រូប។

លោក បញ្ជាក់ទៀតថា កីឡាករទាំង៦រូបដែលជាប់ជាជម្រើសជាតិរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាគឺ កីឡាករមានសញ្ជាតិខ្មែរ ត្រូវមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់តាមកាលវិភាគរបស់សហព័ន្ធ និងមានពេលដើរតាមតារាងធំ ត្រូវចេះមូលដ្ឋានគ្រឹះនៃច្បាប់កីឡាវាយកូនគោល ត្រូវមានឆន្ទៈគោរពវិន័យក្នុងការហ្វឹកហាត់សេចក្តីថ្លៃថ្នូរ និងក្រមសិល៍ធម៍ខ្ពស់.ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុម និងគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាវាយកូនគោល.ត្រូវគោរពវិន័យហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន និងគោរពតាមការណែនាំរបស់គ្រូបង្វឹក និងគ្រូជំនួយ។

សូមព្ជាក់ថា កីឡាករដែលចូលរួមប្រកួតប្រជែងគឺមានចំនួន១១នាក់ មានដូចជា កីឡាករ សេង វ៉ាន់សីហា អ៊ឹម រ៉ាហ៊ុយ ម៉ុន សុជា នូ អេលីដែន ស៊ឹម សូយ៉ុង សាន សុធា សាន ស៊ីដែត ខៀវ សាវី សុខ ចំរើន កីឡាករ អ៊ុង ដួងសេដ្ឋាវរៈ និងកីឡាករ សួង សីហា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner