នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ៖ លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០នេះ ថា កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យខាងលេីរួមមាន៖ ទី១ ឈ្មោះ ខេង ឃាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២,ឈ្មោះ ឈាន់ ចាន់ឌី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិ០១ ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល។ និងទី៣,ឈ្មោះ ឃុំ សុខខៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករស្នាក់នៅភូមិអូណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ វត្ថុតាងក្រាមសថ្លា ០១កញ្ចប់ថង់តូច និងឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី៕



