អាជ្ញាធរខេត្ត កំពង់ចាម បើកយុទ្ធនាការឃោសនាផ្សព្វផ្សាយ នៅតាមមូលដ្ឋាន ទូទាំងខេត្ត ដើម្បីបញ្ជាប់ការយល់ដឹងអំពីការ ទប់ស្កាត់ការ រាតត្បាត នៃជម្ងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម៖ ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតនៃជម្ងឺកូវីដ ១៩ នៅគ្រប់មូលដ្ឋាន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយ ពីទទួលការ ណែនាំពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺ covid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ ក្រុង-ស្រុក នៃ ខេត្ត កំពង់ចាម បាន បើក យុទ្ធនាការ យ៉ាងក្ដៅគគុកដោយប្រើប្រាស់ រថយន្ត ឬ ម៉ូតូជាមធ្យោបាយភ្ជាប់ជាមួយឃោសនាស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃ ជម្ងឺកូវីដ ១៩ នៅ គ្រប់ច្រកល្ហកផងដែរ។

តាមសេចក្ដីជូន សេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល អំពីការកំពុងរីក រាតត្បាតរបស់មេរោគនេះ ធ្វើអោយមនុស្សស្លាប់យ៉ាងច្រើននៅតាមប្រទេសនានា ហើយប្រទេសយើងក៏មានអ្នកកើតជំងឺនេះមួយចំនួនផងដែរ។ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ មកលើបងប្អូន ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋានរបស់ខ្លួនសូមបងប្អូន អនុវត្តន៍វិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖

១. ត្រូវលាងដៃអោយបានស្អាតល្អជាមួយសាប៊ូ និងទឹកស្អាត ឬអាលកុលលាងដៃឱ្យបានញឹកញាប់ ២. ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចត្រូវបោះចោលក្នុងធុងសម្រាមភ្លាម ហើយបន្ទាប់មកត្រូវលាងដៃឱ្យបានស្អាតជាមួយសាប៊ូ និងទឹកស្អាត ៣. ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ ៤. ត្រូវជៀសវាងការជួបជុំដែលមានមនុស្សចូលរួមច្រើន ៥. ប្រសិនបងប្អូនមានរោគសញ្ញាណាមួយ ឬមានបញ្ហាសុខភាពផ្សេងៗ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ៦. ចំពោះប្រជាពលរដ្ឋដែលទើបតេវិលត្រលប់មកពីក្រៅប្រទេស ត្រូវនៅតែផ្ទះក្នុងរយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃមកដល់ ដោយត្រូវអនុវត្តន៍ដូចខាងក្រោម៖

ត្រូវនៅក្នុងបន្ទាប់ដាច់ដោយឡែក ដែលមានខ្យល់ចេញចូលល្អ។ ប្រសិនមិនមានបន្ទាប់ដោយឡែក ត្រូវនៅឱ្យឆ្ងាយពិសមជិកគ្រួសារយ៉ាងតិច ២ម៉ែត្រ ។ ត្រូវងូតទឹកសម្អាតខ្លួនប្រាណ និងសម្អាតប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ និងត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ដែលបានបោកគក់រួចអោយបានញឹកញាប់ ។ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន បើមានរោគសញ្ញាណាមួយដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ឬពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់លេខ ទូរស័ព្ទ ១១៥ ជាបន្ទាន់ ដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner