កម្ពុជាទទួលបានចំណូលជាង ២ពាន់លានដុល្លារ ពីការនាំចេញស្រូវ អង្ករ និងកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ តម្លៃសរុបប៉ាន់ស្មាននៃការនាំចេញកសិផលដោយផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ មានចំនួន២ប៊ីលាន២៣៥លាន៥សែន៨ម៉ឺន២ពាន់៧៣៦ ដុល្លាអាមេរិក។ ក្នុងនោះការនាំចេញអង្ករមានចំនួន ១៩៦លាន៩សែន១ម៉ឺន១ពាន់១៩៥ដុល្លាអាមេរិក , ការនាំចេញស្រូវមានចំនួន ២៣៩លាន៥ម៉ឺន១ពាន់២២៨ដុល្លាអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ប៊ីលាន៧៩៩លាន៦សែន២ម៉ឺន៣១៣ដុល្លាអាមេរិក។

ដោយឡែក របាយការណ៍របបស់ក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣លាន៩ម៉ឺន៩ពាន់ ២៣តោន៩១០គីឡូក្រាម ពោលគឺកើនឡើងចំនួន១លាន១សែន៤ពាន់១៦១តោនស្មើនឹង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ដែលមានចំនួនតែ១លាន៩សែន៩ម៉ឺន៤ពាន់៨៦២តោន៦១០គីឡូក្រាម។

កសិផលដែលនាំចេញទាំងនោះរួមមាន ចំណិតដំឡូងមីក្រៀមមាននួន ១លាន២សែន១ម៉ឺន១ពាន់៣៥៣ គឺកើនឡើងចំនួន ២១,៥៨% , ដំឡូងមីស្រស់ មានចំនួន ៣៣ម៉ឺន៩ពាន់តោន ថយចុះចំនួន -៥,២០% , ម៉្សៅដំឡូងមីមានចំនួន ១ម៉ឺន៣ពាន់៤៥៤ តោន កើនឡើងចំនួន ៣០,៩៧%, កាកសំណល់ដំឡូងមីមានចំនួន ៣ពាន់៧០៨តោន ថយចុះចំនួន -៣៣,២៩, គ្រាប់ស្វាយចន្ទី មានចំនួន ៨០ម៉ឺន១ពាន់៧៣២តោន កើនឡើងចំនួន ៣២១,៦៥%, គ្រាប់ពោត មានចំនួន១៣ម៉ឺន៦ពាន់៨៧៩ កើនឡើងចំនួន ២៨៤,១០% , គ្រាប់សណ្តែកបាយ មានចំនួន១ម៉ឺន៦ពាន់៥៨០តោន កើនឡើងចំនួន ៥១១,៨៦%, គ្រាប់សណ្តែកសៀងមានចំនួន១ម៉ឺន៦ពាន់៧០០តោន កើនឡើងចំនួន ១០០, ផ្លែចេកស្រស់មានចំនួន ២០ម៉ឺន៥ពាន់២៤តោន កើនឡើងចំនួន ៦៨,៨៦, ផ្លែក្រូចថ្លុងមានចំនួន ២ម៉ឺន២ពាន់៦១៨ កើនឡើងចំនួន ១២៨,៤៧%, ផ្លែស្វាយស្រស់មានចំនួន ១៥ម៉ឺន៦ពាន់៧២៤តោន កើនឡើងចំនួន ២៥៥,៣៩%, ដំណាប់ស្វាយមានចំនួន ១ម៉ឺន១ពាន់៤៨តោន កើនឡើងចំនួន ១៩៨,៤២% , ទឹកស៊ីរ៉ូស្វាយមានចំនួន ២ពាន់៨៦៩តោន កើនឡើងចំនួន ៣០,៩៥%, ដូងប្រេងមានចំនួន ២ម៉ឺន១ពាន់៨១៦តោន កើនឡើងចំនួន ៤១,៧៦%, ម្រេចមានចំនួន ៧ពាន់៤៦១តោន កើនឡើងចំនួន ១៩៥,២០%, ថ្នាំជក់មានចំនួន ៨៧៩ តោន ថយចុះចំនួន -៦៨,១៣%, បន្លែចម្រុះមានចំនួន ៣៦តោន ថយចុះចំនួន -៣៣,០៥%, ម្ទេសស្រស់មានចំនួន៥ម៉ឺន៦ ពាន់៥០៧តោនកើនឡើងចំនួន ៩៤,៨៦%, ម្ទេសក្រៀម មានចំនួន ៦០០តោន ថយចុះចំនួន -៥០% និង ផលិតផលចំនួន ៥០មុខផ្សេងទៀត មានចំនួន ៧ម៉ឺន៤ពាន់២៩តោន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner