ស្ងាត់ៗ ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជាសាងសង់បាន ៦០ភាគរយហើយ
ផេកហ្វេសបុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលច្រើនចេញផ្សាយផ្លូវការពីការស្ថាបនាផ្លូវមួយនេះបានចេញផ្សាយ នាថ្ងៃទី១ មិថុនា ២០២១នេះថា គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុបានសាងសង់សម្រេច60%ហើយ។ ប្រភពបន្តថា ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជានេះ គឺជាគម្រោង BOT ដែលបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ និងចំណាយថវិកាជាង២ពាន់លានដុល្លារអាមេរិក។ តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គ្រោងនឹងចប់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

