បុរសម្នាក់ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានរថយន្តបុក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១និង ២៣នាទីយប់ ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចវត្តពពេច ស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានអោយដឹង បុរសរងគ្រោះមានឈ្មោះ ឡាយ សុខាន់ អាយុ ៣៣ឆ្នាំ។ យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថាជនរងគ្រោះបានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ដែលមានទីតាំងនៅឃុំបាក់ចិញ្ចៀន រួចដើរតាមបណ្ដោយផ្លូវលេខ ៥៥ ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបុកចំពីមុខបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ រីឯអ្នកបើកបរបានបើករថយន្តគេចខ្លួនបាត់។ របាយការណ៍ដដែលបានបន្តថា ជនរងគ្រោះធ្លាប់បានប្រើប្រាស់នូវសារធាតុញៀនផងដែរ។ ចំពោះសាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner