ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ជូនគ្រួសារយោធិនទទួលមរណភាពដោយខ្យល់កន្រ្តាក់រលំផ្ទះសង្កត់នៅខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមការងារបានចុះសួសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ចូលរួមរំលែកទុក្ខជាមួយគ្រួសារយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ រលំផ្ទះសង្កត់លើម្តាយនិងកូន បណ្តាលឲ្យស្លាប់នៅក្រោមគំនរឈើ ក្រោមផ្ទះ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី 2 ខែមិថុនាឆ្នាំ 2021 ភ្លៀងនិងខ្យល់កន្រ្តាក់បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវបានរលំបាក់ដល់ដី ក្នុងនោះគ្រួសារយោធិនមួយរូប ត្រូវបានទទួលមរណភាពដោយផ្ទះរលំសង្កត់លើ រួមជាមួយកូន និងបងប្អូនចំនួន 2 នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភូមិអាត់ស៊ូ ឃុំជ័យស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងថ្ងៃនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តទៅចូលរួមបុណ្យសពលោកស្រីណាន លីន អាយុ 35 ឆ្នាំ ជាគ្រួសារ លោកនាយចំណង់មឿន ឃឿន នៅក្នុងអង្គភាពកងការពារនៃបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ជួយឧបត្ថម្ភគ្រួសារយោធិនរងគ្រោះ មានអង្ករចំនួន 50 គីឡូក្រាម មី ត្រីខចំទឹកត្រី ទឹកសុទ្ធ និងងថវិកាមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា កងកម្លាំងនៃបញ្ជាការដ្ឋានសឹករងកំពង់ធំ បានសហការការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានចូលរួំអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះណៅពេលកើតមានគ្រោះមហន្តរាយ ដោយបាតុភូតធម្មជាតិនេះ៕ដោយ ប៊ុន រដ្ឋា










