លោក Ancelotti ត្រូវបាន Real តែងតាំងជាគ្រូបង្វឹក ក្នុងកុងត្រារយៈពេល ៣ឆ្នាំ

ាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះបានអោយដឹងថា លោក Carlo Ancelotti បានចុះចេញពីតំណែងគ្រូបង្វឹកក្លិប Everton ដើម្បីទៅដឹកនាំក្លិបអេស្ប៉ាញ Real Madrid ជាលើកទី២ រយៈពេល ៣ឆ្នាំ
បុរសសញ្ជាតិអ៉ីតាលី វ័យ ៦១ឆ្នាំរូបនេះ បានដឹកនាំក្រុមស្ករគ្រាប់ Everton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ នៅ Premier League ក្នុងរដូវកាលដំបូងរបស់លោកនៅកីឡដ្ឋាន Goodison Park នារដូវកាល ២០២០-២០២១ ក្រោមកិច្ចសន្យារយៈពេល ១៨ខែក្នុងលីគអង់គ្លេសមួយនេះ។


Ancelotti ក៏ធ្លាប់បានដឹកនាំ Real Madrid បាន ២ឆ្នាំផងដែរនៅឆ្នាំ២០១៣ដល់ឆ្នាំ២០១៥ ដោយឈ្នះបានពានធំ UEFA Champions League ១ដងដែរ មុនពេលត្រូវបានតែងតាំងឲ្យដឹកនាំជាលើកទី២ ក្រោមកិច្ចសន្យា ៣ឆ្នាំ ដើម្បីជំនួសតំណែង Zinedine Zidane ដែលបានលាឈប់។

Real Madrid ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ La Liga រដូវកាលនេះ នឹងបង្ហាញខ្លួនលោក Carlo Ancelotti ជាផ្លូវការនៅថ្ងៃពុធនេះក្នុងសន្និសីទ គ្រាដែល Everton ក៏បានកំពុងស្វែងរកអ្នកចាត់ការទូទៅថ្មីផងដែរ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner