​វៀតណាម​នឹងបាន​វ៉ាក់សាំង​រុស្ស៊ី S​put​n​i​k ​V​ ​សរុប​២​០​លាន​ដូ​ស

​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ N​guy​e​n ​Than​h​ ​Long​ ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ ​ទី​២​ ​មិថុនា​ ​២​០​២​១​ថា​ ​វៀតណាម​គ្រោង​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ S​put​n​i​k ​V​ ​នៃ​ប្រទេស​រុស្ស៊ី ​នៅ​ឆ្នាំ​២​០​២​១​នេះ​។​

​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ថា​ ​«​នេះ​គឺជា​លទ្ធផលវិជ្ជមាន​ ​នៃ​ការចរចា​គ្មាន​ឈប់​ ​តាមរយៈ​ក្រសួងសុខាភិបាល​»​។​

​វៀតណាម​បាន​សម្រេច​ប្រើប្រាស់​វ៉ាក់សាំង​រុស្ស៊ី​ប្រភេទ​ S​put​n​i​k ​V​ ​នេះ​ ​កាលពី​ខែ​មីនា​ ​ក្រោយពេល​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​អង់គ្លេស​-ស៊ុ​យ​អែ​ត​។​

​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាលវៀតណាម​ ​ក្រុមហ៊ុន​ ​V​a​b​i​o​t​e​c​h​ ​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​ S​put​n​i​k ​V​ ​នៅ​វៀតណាម​ ​ដោយ​មានលទ្ធភាព​ផលិត​វ៉ាក់សាំងនេះ​ ​ចំនួន​៥​លាន​ដូ​ស​ ​ក្នុង​១​ខែ​ ​ហើយចាប់ផ្តើម​ពី​ខែ​កក្កដា​៕ ប្រភពពី VNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner